• ភាសាខ្មែរ
  • ភាសាអង់គ្លេស
  • ឡូហ្គូ

តើអ្នករចនាក្រាហ្វ៊ិចគួរយល់ដឹងពីអ្វីខ្លះ មុននឹងចាប់ផ្តើមរចនាឡូហ្គូ?

វិស័យរចនាក្រាហ្វ៊ិច ជាវិស័យមួយកំពុងរីកចំរើនមិនជានៅក្នុងប្រទេសកម្ពជា ក៏ដូចជាប្រទេសដ៏ទៃទៀត ស្របគ្នានេះដែរវិស័យរចនាដែលគេតែងតែនិយម ហៅថា ការរចនា ក្រាហ្វិច (Graphic Design) បានរីកចម្រើនគួរឲ្យកត់សម្គាល់។ បើយើងក្រឡេក មកមើលបច្ចុន្បន្ននេះវិញ ការរចនានិមិត្តសញ្ញាក្រុមហ៊ុន ឬគេហៅថា ឡូហ្គូ (Logo) ជាប្រធានបទក្តៅមួយដែលយុវជនធ្វើការក្នុងវិស័យមួយនេះលើកយកមកជជែកគ្នាមិនដាច់ពីមាត់។ ពេលថ្មីៗនេះដែរ មានក្រុមហ៊ុនចិនល្បីមួយដែលធ្វើការផ្លាស់ប្តូរនិមិត្តសញ្ញារបស់ខ្លូន ហើយត្រូវបានគេលើកយកមក និយាយនៅតាមបណ្តាញសង្គមតៗគ្នា មានទាំងមតិវិជ្ជៈមាន និងមតិអវិជ្ជមាន អ្នកទាំងអស់គ្នាទាយ សាកល្បងបានទេថា ក្រុមហ៊ុនដែលយើងនិយាយ ជាក្រុមហ៊ុនមួយណាដែរ?

បែរមកប្រធានបទយើងវិញ ក្នុងនាមជាអ្នករចនាក្រាហ្វិច (Graphic Designer) តើអ្នកទាំងអស់គ្នាធ្លាប់ដឹងអត់ថា ការរចនានិមិត្តសញ្ញាក្រុមហ៊ុន ឬឡូហ្គូ (Logo) មួយ​ ទាមទារឲ្យយើងត្រូវដឹងពីអ្វីខ្លះ?

 

ពួកយើងនឹងលើកយក៧ចំនុចធំៗមកបង្ហាញអ្នកទាំងអស់គ្នា៖

១. ការប្រមូលយកទិន្ន័យពីអតិថិជន (Client Brief)

២.ការសិក្សាស្រាវជ្រាវ (Research)

៣.ការគូសវាស (Sketch)

៤.ការប្រើប្រាស់កម្មវិធី (Digital Design)

៥.ការធ្វើបទបង្ហាញ (Presentation)

៦.ការកែតម្រូវ (Feedback)

៧.របៀបទម្លាក់ឯកសារ (Submit the file)

 

១. ការប្រមូលយកទិន្ន័យពីអតិថិជន (Client Brief)

ពាក្យស្លោក១បានពោលថា “ស្គាល់ពីខ្លួនឯងច្បាស់ ស្គាល់ពីសត្រូវច្បាស់ ច្បាំង១០០ដង ឈ្នះទាំង១០០ដង”។

ជាការពិតណាស់ការយល់អំពីអថិជនអ្នកឲ្យបានច្បាស់ គឺជាចំនុចសំខាន់មួយដែលយើងត្រូវដឹង ព្រោះអ្នកធ្វើការអោយ

អតិថិជនអ្នក មិនមែនអ្នកធ្វើការអោយខ្លួនឯងទេ តែក៏មិនត្រូវតាមអតិថិជនអ្នក១០០%ផងដែរ ព្រោះការច្នៃប្រឌិតនឹងមាន

កម្រិតទាប បើអ្នកយកតែគំនិតអតិថិជនអ្នក ដូចច្នេះហើយយើងស្តាប់តែចំនុចគោលៗដែលគេចង់បាន ហើយយើងជាអ្នកបូកបញ្ចូលភាពច្នៃប្រឌិតយើង ចូលទៅក្នុងអ្វីដែលគេចង់បាន ហើយធ្វើវាឲ្យល្អបំផុត។

 

មុននឹងធ្វើវាចេញអ្នកត្រូវដឹងអោយបានច្បាស់ពីចំនុចសំខាន់ៗរបស់អតិថិជន ហើយចំនុចទាំងនោះមានដូចជា៖

ក.ប្រភេទអាជីវកម្មរបស់អតិថិជន

ខ.ឈ្មោះក្រុមហ៊ុន

គ.ប្រភេទឡូហ្គូដែលគេចូលចិត្ត (យើងនឹងយកប្រភេទឡូហ្គូមកបកស្រាយនៅអត្ថបទបន្ទាប់)

ឃ.ព័ណ

ង.ទីកន្លែង

ច.តើឡូហ្គូប្រើប្រាស់នៅលើរបស់អ្វីខ្លះ?

ឆ.ផ្សេងៗ

បើសិនចំនុចទាំងអស់នេះមិនគ្រប់គ្រាន់ទេ អ្នកអាចកត់ចំណាំក្នុងក្រដាស ឬសៀវភៅអ្នកបន្ថែមទៀត មុននឹងអ្នកទៅជួបអតិថិជនអ្នក ជៀសវាងការចូលធ្វើដោយភាពមិនច្បាស់លាស់ ធ្វើឲ្យអ្នកក៏ដូចជាអតិថិជនអ្នកខាតបង់ពេលវេលា។

 

២.ការសិក្សាស្រាវជ្រាវ (Research)

បន្ទាប់ពីអ្នកទទួលបានព័ត៌មានជាក់លាក់ហើយជំហានបន្ទាប់ គឺអ្នកត្រូវការស្រាវជ្រាវអំពីគំនិតដែលអតិថិជនអ្នក ចង់បាន។ តើត្រូវរកវានៅទីណា?

ពួកយើងមានគេហៈទំព័រល្អៗមួយចំនួនចង់បង្ហាញទៅអ្នក​៖

 

ក.Pinterest (សម្រាប់គំនិតប្លែកៗ)

ខ.Google (គេហៅថាគ្រូតា អ្នកអាចរកអ្វីៗគ្រប់យ៉ាងបាននៅទីនេះ សូម្បីតែពួកយើងXD)

គ.Behance (ជាបណ្តុំការងារដ៏ធំមួយ ដែលផ្តល់ជាគំនិតដល់អ្នក)

ឃ.Dribble (ក៏ជាបណ្តុំការងារដ៏ល្អផងដែរ)

ង.Youtube (មិនបាច់ប្រាប់ក៏អ្នកទាំងអស់គ្នាស្គាល់ដែរ តែ មានពាក្យគន្លឹះមួយដែលអ្នកចង់យល់អំពីដំណើរការនៃការធ្វើអ្នីមួយ អ្នកទាំងអស់គ្នាអាចវាយថា Tutorial (Logo Design Tutorial))

ច.Instagram (វាជាបណ្តាញសង្គមមួយ ដែលអ្នកអាចតាមដានរូបភាព ក៏ដូចជាវីដេអូច្នៃប្រឌិតជាច្រើនរាប់មិនអស់)

ឆ.Tick Tok ((មាន់ថ្មីទើបមកដល់XD) តែមានវិដេអូខ្លីៗហើយល្អៗ)

 ជ.Kbeung.com/blog (ធ្វើលេងទេXD)

 

បើអ្នករកមិនទាន់បានគំនិតល្អទេ សូមកុំឈប់ឲ្យសោះ ព្រោះមានគំនិតល្អមួយសិន ទើបយើងអាចធ្វើឡូហ្គូមួយស្អាតបាន។ បើអ្នកធុញ ឬតប់ប្រមល់ចិត្ត នៅពេលអ្នករកមិនបានអ្វីដែលអ្នកចង់បាន អ្នកអាចសម្រាកសិន ហើយចាំអារម្មណ៏ល្អឡើងវិញសិនចាំអ្នកមកធ្វើការស្រាវជ្រាវឡើងវិញក៏បាន។

ឈប់នៅពេលអ្នករកបានគំនិតល្អ!

៣.ការគូសវាស (Sketch)

តើអ្នករកបានគំនិតល្អហើយមែនទេ? បើរកបានហើយពួកយើងជួយត្រេកអរផង ហើយនេះជាជំហានបន្ទាប់ដែលអ្នកមិនគួររំលង។ ពេលដែលអ្នកមានគំនិតក្នុងខួរក្បាលអ្នកហើយ ចាប់ផ្តើមគូរវាចេញមក ពេលដែលអ្នកកាន់តែគូរអ្នកកាន់តែបែកគំនិតថ្មី (មិនមែនបែគំនិតធ្វើអ្វីផ្តេសផ្តាសទេ សូមកុំយល់ច្រលំ) ដូចច្នេះហើយចាប់ផ្តើមយកក្រដាស ឬក៏សៀវភៅ ជាមួយហ្នឹងខ្មៅដៃអ្នកមក គូរវាឥឡូវនេះ។

សូមគំរំលងជំហាននេះឲ្យសោះព្រោះវាជួយគំនិតអ្នកច្រើនណាស់!

បន្ថែមពីនេះទៀត តើការគូរចាំបាច់ត្រូវតែល្អឥតខ្ចោះមែនទេ? ចំលើយពួកយើង គឹថាមិនទេ ព្រោះការគូសវាស គឺគោលបំណងសំខាន់ គឺចង់ឲ្យគំនិតក្នុងខួរក្បាលរបស់អ្នកចេញជារូបរាងឡើងតែប៉ុណ្ណោះ តែបើអ្នកពូកែគូរ គឺកាន់តែប្រើសើរថែមមួយកម្រិតទៀត ព្រោះអ្នកអាចគូរអ្វីតាមតែ ចិត្តអ្នកចង់បាន។

៤.ការប្រើប្រាស់កម្មវិធី (Digital Design)

ចូលដល់ជំហានសំខាន់មួយទៀតហើយ! បន្ទាប់ពីអ្នកមានគំនិតល្អ បូករួមទាំងការគូសវាសរួចរាល់ហើយ ដល់ពេលដែលអ្នកចាប់ផ្តើមទាញវាចូលគូសក្នុងកម្មវីធីហើយ។ តើកម្មវិធីមួយណាល្អសម្រាប់ការរចនា ឡូហ្គូ? កម្មវិធីមានដូចជា៖

ក.Adobe Illustrator

ខ.Affinity Designer

មានកម្មវិធីមួយចំនួនទៀតដូចជា Conva, Gimp, Inkscape, Adobe Spark, Corel Draw ប៉ុន្តែពីរខាងលើ ដែលយើងយកមកបង្ហាញអ្នកទំាងអស់គ្នា សុទ្ធសឹងជាកម្មវីធីដែលពេញនិយម និងមានមុខងារច្រើន ហើយវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។

តើចាប់ផ្តើមគូរពីណា?

នៅពេលដែលអ្នកធ្វើឡូហ្គូ ជំហានដំបូងបំផុត អ្នកត្រូវគូរជាព័ណសខ្មៅ (ផ្ទាំក្រោយស ទំរង់ខ្មៅ) ហើយត្រូវគូរទម្រង់ឡូហ្គូ មុននឹងដាក់អក្សរ។ តើហេតុអ្វីចាំបាច់ត្រូវប្រើព័ណខ្មៅ មិនប្រើព័ណស្រស់ៗ ម្តងឲ្យចប់ទៅ? ក្នុងការរចនានិមិត្តសញ្ញា(Logo) ចាំបាច់ឲ្យអ្នកទាំងអស់គ្នាពិនិត្យមើលទំរង់ដែលយើង បានគូរឲ្យបានជាក់លាក់ ហើយព័ណសខ្មៅជាព័ណដែលល្អបំផុតដែលអាចឲ្យភ្នែកយើងមើលឃើញច្បាស់ល្អ និងមិនមានការរំខាន។ បើសិនជាយើងធ្វើការដាក់ព័ណយកតែម្តងប្រាកដជាមានបញ្ហារំខាន ហើយមួយវិញទៀត បើសិនជាព័ណដែលយើងយកមកនោះមិនសមជាមួយនិងឡូហ្គូ ដែលយើងបានគូរ យើងនឹងលែងចង់គូវាបន្តទៀតហើយ។ ដូច្នេះហើយយើងណែនាំឲ្យអ្នកប្រើប្រាស់ ព័ណសខ្មៅសិន ចាំប្រើព័ណស្រស់ៗតាមក្រោយ។

ជំហានបន្ទាប់ គឺការប្រើប្រាស់ពាក្យ (Headline) ពីក្រោម ឬចំហៀងឡូហ្គូ។ ការជ្រើសប្រភេទពុម្ភអក្សរ(Typeface) គឺជាផ្នែកសំខាន់មួយដែលជួយលើសោភ័ណ្ឌភាពឡូហ្គូរបស់អ្នក។ តើគួរជ្រើសរើសប្រភេទពុម្ភអក្សរបែបណាឲ្យសមនឹងទំរង់ឡូហ្គូយើង?

ពួកយើងសូមណែនាំប្រភេទនៃអក្សរ៤ប្រភេទដែលគេតែងតែប្រើប្រាស់ ហើយពុម្ភអក្សរនោះមានដូចជា៖

 

ក. Serif Font

ខ. Sans-Serif Font

គ. Script Font

ឃ. Display or Decoration Font

 

(យើងនឹងលម្អិតប្រភេទពុម្ភអក្សរទាំង៤នេះនៅអត្ថបទបន្ទាប់)

ពេលដែលអ្នកមានទម្រង់ និងពុម្ភអក្សរដែលល្អហើយ ចាំអ្នកទាំងអស់គ្នាប្រើប្រាស់ព័ណតាមតែអ្នក
ត្រូវការចុះ ពួកយើងលែឃាត់អ្នកទាំងអស់គ្នាទៀតហើយ(XD)។

 

ប្រើប្រាស់ព័ណសខ្មៅ ល្អជាងព័ណលាយគ្នាពេលចូលគូសវាសដំបូង!

៥.ការធ្វើបទបង្ហាញ (Presentation)

ពេលអ្នកធ្វើចេញជារូបរាងដែលខ្លួនចង់បានហើយ គឺដល់ពេលដែលអ្នករៀបចំការងារអ្នកឲ្យបានស្អាតទុកសម្រាប់បង្ហាញទៅអតិថិជនអ្នក។ សម្រាប់ការបង្ហាញវិញ អ្នកគួរតែយកឡូហ្គូអ្នកបានធ្វើពី ពីរទៅ ពីជម្រើសបានហើយ ដើម្បីឲ្យអតិថជនអ្នកងាយស្រួលក្នុងការសម្រេចចិត្ត បើសិនជាអ្នកផ្តល់អោយ អតិថិជនអ្នកច្រើនជម្រើសពេក វាធ្វើអោយការសម្រេចចិត្តរបស់គាត់កាន់តែតានតឹង និងពិបាក។ ដូចច្នេះពួកយើងណែនាំឲ្យអ្នកយកឡូហ្គូដែលអ្នកបានធ្វើយ៉ាងច្រើន៣ ជម្រើស ទៅបង្ហាញគាត់ តែអ្នកត្រូវប្រាកដថា ជម្រើសទាំងអស់ដែលអ្នកជ្រើសរើសសុទ្ធសឹងតែល្អហើយមត់ចត់ចេញពីដៃអ្នកទៅ ដើម្បីកុំឲ្យមានការមើលស្រាលស្នាដៃពីអតិថិជនអ្នក។

តើគួររៀបចំបែបណាខ្លះដែលមើលទៅមានភាពទាក់ទាញ?

 

ក.ប្រភពនៃគំនិត

តើអ្នករចនាវាយោងទៅតាមអ្វី? តាមអក្សរកាត់? តាមអត្ថន័យ? ឬក៏អ្វីផ្សេង? យើងអាចដាក់បញ្ចូលវាអោយអតិថិជនយើងស្រួលយល់ ថាគំនិតនៃការរចនារបស់យើងផ្អែកលើអ្វីអោយប្រាកដហើយវាក៏ជាកន្លែងសំខាន់ដែលអាចធ្វើឲ្យម្ចាស់អាជីវកម្មទុកចិត្តអ្នក នឹងប្រាកដចិត្តថាអ្នក មិនចំលងគំនិតពីអ្នកដទៃក៏ដូចជាលើកតម្លៃអ្នកក្នុងនាមជាអ្នករចនាស្តង់ដាម្នាក់ផងដែរ។

 

ខ.ព័ណនៃឡូហ្គូ

ក្នុងឡូហ្គូមួយ ចាំបាច់ត្រូវតែមានយ៉ាងតិចបីព័ណ ហើយព័ណទាំងនោះមានដូចជា៖

-ទី១ គឺព័ណដើម (ព័ណដែលអតិថិជនអ្នកចង់បាន)  

-ទី២ គឺព័ណស (ព័ណដែលត្រូវប្រើប្រាស់នៅលើរូបភាព ឬនៅពេលដែលផ្ទាំងខាងក្រោយ (Background) មានព័ណក្រមៅ)

-ទី៣ គឺព័ណខ្មៅ (ព័ណដែលត្រូវប្រើប្រាស់នៅពេលដែលផ្ទាំងខាងក្រោយ មានព័ណស)

 

កុំភ្លេចណារាល់ឡូហ្គូទាំងអស់ត្រូវតែមាន៣ព័ណចានិច្ច!

 

គ.តើឡូហ្គូដែលអ្នកធ្វើត្រូវដាក់តាំងនៅលើរបស់អ្វីខ្លះ?

ជំហាននេះអ្នកអាចយកឡូហ្គូដែលអ្នកបានរចនាហើយទៅមក់អាប់ (Mock Up) នៅលើផលិតផលរបស់អតិថិជនអ្នក(ឧទាហរណ៏នៅលើ ប្រអប់ឡេ   zម្ហូបអាហារ) ដើម្បីមើលថា តើនៅលើផលិតផលនោះវាមានភាពស្រស់ស្អាតដែរទេ ហើយសាកសម ឬក៏មិនសម បើមិនទាន់សមទេ អ្នកគួរតែកែតម្រូវបន្ថែមទៀតឬយ៉ាងណា។

ពេលអ្នកធ្វើរួចរាល់អស់ហើយអ្នកគួរតែណាត់ជួបអតិថិជនអ្នកផ្ទាល់ ឬបើសិនជាគាត់គ្មាពេលទេ អ្នកអាចផ្ញើឯកសាររបស់អ្នកទៅគាត់ តែកុំភ្លេចពីព័ណនាឲ្យបានក្បោះក្បាយ ជាសវាងការផ្ញើហើយមិនបានបកស្រាយអ្វីដែលខ្លួនបានធ្វើ។

៦.ការកែតម្រូវ (Feedback)

រាល់ការងារទំាងអស់ក្នុងពិភពលោកយើងនេះ នៅពេលដែលយើងធ្វើហើយប្រាកដជាមានការ កែតម្រូវហើយ មានភាគតិចណាស់ដែលមិនមានការកែប្រែ ដូចនេះហើយអ្នកគួរតែរៀនបើកចិត្ត ឲ្យទូលាយដើម្បីទទួលមតិកែលម្អឲ្យស្របទៅតាមអ្វីដែលគេចង់បាន តែក៏មិនមែនមានន័យថាអ្នកគួរតែធ្វើការប្រែទាំងស្រុងតាមគាត់ដែរ អ្នកអាចណែនាំអតិថិជនអ្នកវិញនៅពេលដែលអ្នកគិតថានេះមិនសម​ ឬក៏នោះមិនសម ព្រោះអ្នកមានភាពច្នៃប្រឌិតខ្ពស់ជាអតិថិជនអ្នក។ ចុងក្រោយ អ្នកត្រូវប្រកាន់ខ្ជាប់នូវមតិរួមដើម្បីឲ្យការងារអ្នកចេញទៅក្រៅប្រកប ដោយប្រសិទ្ធភាព និងទទួលស្គាល់ពីសង្គមខាងក្រៅ។

៧.របៀបទម្លាក់ឯកសារ (Submit the file)

អបអរសាទរផងបើអ្នកទាំងអស់គ្នាអាចឈានមកដល់ចំនុចនេះ ព្រោះនេះជាជំហានចុងក្រោយ ហើយ ប៉ុន្តែក៏នៅមានចំនុចសំខាន់មួយទៀតដែលអ្នកគួរយល់ដឹងដែរ ជៀសវាងកុំមានបញ្ហា នៅពេលដែលគេយកឡូហ្គូដែលអ្នកបានរចនាទៅប្រើប្រាស់។

ចំនុចខាងក្រោមនេះអ្នកគួរតែពិនិត្យមើលមុននឹងផ្ញើឯកសារអោយគេ ចំនុចនោះរួមមាន៖

 

ក.ព័ណ

តើអ្នកបានប្រើប្រាស់ព័ណក្នុងឯកសារអ្នកត្រឹមត្រូវហើយឬនៅ (RBG, CMYK or Pantone?) ព្រោះនៅពេលដែលអ្នកធ្វើការកំណត់មិនច្បាស់លាស់ អាចមានបញ្ហានៅពេលបោះពុម្ភ ឬប្រើប្រាស់នៅលើឧបករណ៏ឌីជីថល (Digital Platform) ។

 

ខ.សំលាប់ពាក្យ (Create Outline Font)

គ្រាន់តែលឺពាក្យសំលាប់ភ្លាម អ្នកទាំងអស់គ្នាប្រាកដជាភិតភ័យហើយ តែក្នុងពាក្យនេះយើងចង់សំដៅទៅលើការ Outline ពាក្យទេ ជៀសវាងនៅពេលដែល អ្នកដ៏ទៃបើកឯកសារអ្នក ហើយនៅពេលដែលគេគ្មានពុម្ភអក្សរដែលអ្នកប្រើប្រាស់ នោះប្រាកដជាចេញពុម្ភអក្សរផ្សេង ដូចច្នេះហើយអ្នកគួរសំលាប់ពាក្យសិន ដើម្បីជាសវាសបញ្ហាមួយនេះ។

 

គ.ធ្វើឲ្យទម្រង់ទាំងអស់ ចូលគ្នាតែមួយ (Expand)

ឡូហ្គូខ្លះអ្នកធ្វើគាត់យក Pen Tool បកប្រើប្រាស អ្នកខ្លះយក Shape ហើយអ្នកខ្លះទៀតគាត់ប្រើប្រាស់កេមខាងក្រៅ ដែលគេហៅថា (Stroke) នៅពីក្រៅទំរង់របស់គាត់។ ពេលអ្នកប្រើប្រាស់កែមខាងក្រៅ (Stroke) ហើយអ្នកភ្លេចបំលែងវាទៅជាទម្រង់ (Expand) ពេលនោះហើយ គឺយើងនឹងជួបបញ្ហាមួយនៅពេលអ្នក ពង្រីក ឬក៏បង្រួមទំហំការងាររបស់អ្នក ដូចច្នេះសូមអ្នកបំលែងកែមខាងក្រៅឲ្យទៅជាទម្រង់ធម្មតាវិញ (Shape) ទើបអ្នកមិនជួបបញ្ហាមួយនេះ។

 

ជ័យយោអ្នកធ្វើវាបានហើយ!


ផ្សេងទៀត

ឡូហ្គូ

តើអ្នករចនាក្រាហ្វ៊ិចគួរយល់ដឹងពីអ្វីខ្លះ មុននឹងចាប់ផ្តើមរចនាឡូហ្គូ?

វិស័យរចនាក្រាហ្វ៊ិច ជាវិស័យមួយកំពុងរីកចំរើនមិនជានៅក្នុងប្រទេសកម្ពជា ក៏ដូចជាប្រទេសដ៏ទៃទៀត ស្របគ្នានេះដែរវិស័យរចនាដែលគេតែងតែនិយម ហៅថា ការរចនា ក្រាហ្វិច (Graphic Design) បានរីកចម្រើនគួរឲ្យកត់សម្គាល់។ បើយើងក្រឡេក មកមើលបច ...